Serey is utilizing Blockchain technology

សិក្សាមិនបង់ថ្លៃ​ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ


សេចក្តីជូនដំណឹង​ស្ដីពី​ "ការសិក្សាមិនបង់ថ្លៃ​ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ"

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖

១-ការផលិតនំ

វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (យប់)

២-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)

វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)

៣-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេេះប្រើប្រាស់កុំព្យូទ័រខ្លះៗ)

វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)

អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖

ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ

ឱកាសការងារសមរម្យ និងចំណូលទៀងទាត់

ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ

ការចុះឈ្មោះចូលរៀន

តាមរយៈលីង https://scholarship.tvet.gov.kh/.../64d49368c76cb4475c0d5...

នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥

សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 071 643 5388

https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16

ប្រភព៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍



2067.796 SRY$0.00
Chantha Kheng

Comments