សូមចូលរួមអបអរសាទរ 
បេក្ខជន ម៉ើ មឿន មកពីខេត្តសៀមរាប បានក្លាយជាម្ចាស់ជយលាភីលេខ១ នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»


សូមបញ្ជាក់ថា បេក្ខជនជយលាភីទទួលពានរង្វាន់មាស ព្រមទាំងទឹកប្រាក់ ៦លានរៀល និងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនទៀតពីបណ្ដាដៃគូសហការឧបត្ថម្ភផងដែរ។
មហោស្រពចាប៉ីដងវែងទូទាំងប្រទេសរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាព រួមសហការជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស ឯ.ក (AMS) បានប្រព្រឹត្តិឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅឯនាយកដ្ឋានសិល្បៈទស្សនីយភាព បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទន។


Comments