នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន មិនលាលែងពីតំណែង ហើយថែមទាំងចាប់ដៃរួបរួមជាមួយយោធា
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃនោះទេ ។ លោកស្រីថែមទាំងអំពាវនាវឲ្យទាំងរដ្ឋាភិបាល យោធា និងពលរដ្ឋថៃ ត្រូវរួមដៃ និងសាមគ្គីគ្នាផងដែរ ។

លោកស្រីនាយករដ្ឋមន្ត្រីថា នេះមិនមែនជារឿងតូចតាចទេ ហើយឥឡូវនេះ ក៏មិនមែនជាពេលវេលាដែលយើងត្រូវឈ្លោះគ្នាឯងនោះដែរ ។ លោកស្រីថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី ។
ការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីកើតមានឡើង បន្ទាប់ពីគណបក្សនយោបាយនៅក្នុងប្រទេសថៃ បង្ខំឲ្យលោកស្រីលាលែងពីតំណែង ជុំវិញការបែកធ្លាយសារសន្ទនាជាមួយសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ។
ប្រភព ៖ The Nation


Comments