Serey is utilizing Blockchain technology

ថៃបិទច្រកព្រំដែនជាមួយកម្ពុជា


ក្រោយពីការប្រជុំផ្ទៃក្នុងថៃកាលពីម្សិលមិញ ថ្ងៃនេះថៃគេបានបញ្ចេញសន្លឹកបៀគេមកហើយ គឺបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជា។ សង្ឃឹមថាកម្ពុជាមិនចុះញ៉មនឹងវិធីសាស្ត្រចាស់កំរិលរបស់ថៃមួយនេះ ហើយវាក៏ជាការសាកល្បងក្នុងការបន្សាបយុទ្ធសាស្ត្រថៃមួយនេះផងដែរ។ យើងត្រូវដឹងថាថៃនាំចូលមកយើងច្រើនជាង ខ្មែរនាំចូលទៅថៃ ការខាតគឺខាតទាំងអស់គ្នា តែថៃខាតច្រើនជាងខ្មែរ ខ្ញុំមិនជឿថាវាអាចបិទច្រកជាមួយខ្មែររហូតនោះទេ។


គេបិទដោយឯកតោភាគីបែបនេះ ខ្ញុំចង់និយាយសម្តី

ក្រៅផ្លូវការមួយថា "បើឆ្កែវាព្រុសទុកឲ្យវាព្រុសតែឯងទៅ ពេលវាព្រុសហត់វានឹងឈប់" ដូចគ្នាដែរពេលដែលទំនិញវាចាលវាខាតច្រើនវានឹងបើកដោយខ្លួនឯងវិញ។ ថៃមិនមែនមហាអំណាចដែលចង់ធ្វើអ្វីគាបសង្កត់គេតាមចិត្តបាននោះទេ បើយើងចុះញ៉មមានន័យថាវិធីសាស្ត្រគេមានឥទ្ធិពល មានប្រសិទ្ធភាព ថ្ងៃក្រោយទៅអនាគតគេធ្វើតែបែបហ្នឹងខ្មែរនឹងឋិតក្នុងការចាញ់ប្រៀបគេរហូត។


*ខ្ញុំនៅតែគាំទ្រគោលជំហរប្តីងទៅICJ គឺមានតែវិធីនេះទេដែលអាចយកឈ្នះលើបញ្ហាតំបន់ទាំង៤នេះបាន។

1927.915 SRY$0.00
Chantha Kheng

Comments