Serey is utilizing Blockchain technology

នាយករដ្ឋមន្ត្រីថៃលើកឡើងពីបញ្ហាជាមួយកម្ពុជា

ព្រឹកម៉ិញនេះ​ នាយករដ្ឋមន្ត្រីថៃ​ ផែនថងថាន ស៊ីនណាវ៉ាត បានធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពវិវាទជាមួយនឹងកម្ពុជាដោយអំពាវនាវឲ្យគ្រប់បក្ស គ្រប់ពួករួមគ្នាតែមួយ ហើយប្រកាសថាត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទប់ទល់ជាមួយស្ថានការណ៍អាក្រក់នានា​ ដែលអាចកើតឡើងបាននូវគ្រប់ពេល។



លោកស្រីបញ្ជាក់ថាថៃនឹងចរចាតាមសន្តិវិធី ប៉ុន្តែបើចូលដល់ការប៉ះទង្គិច​ គឺត្រូវតែឈ្នះ ដូចជាឃ្លាមួយក្នុងភ្លេងជាតិថៃ។

នាថ្ងៃនេះ លោកឧបនាយករដ្ឋមន្រ្តី ភូមិថាំ (ភូមិធម៌) រដ្ឋមន្រ្តីក្រសួងការពារជាតិនឹងចុះមូលដ្ឋាននៅតំបន់ឆង់បុក (ច្រកគោក) ខេត្តឧប៊ុនរ៉ាចថានី ព្រំដែនថៃកម្ពុជាហើយកិច្ចប្រជុំ JBC នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ។

717.218 SRY$0.00
Chantha Kheng

Comments