តាមការចែករំលែករបស់លោក Andy Brouwer លោកបានសរសេរសារដូច្នេះថា

ខ្ញុំបានចែករំលែករួចមកហើយនូវបញ្ជី Top 20 ដែលរៀបចំដោយមិត្តភក្តិរបស់ខ្ញុំមានឈ្មោះ Sue Oatley ម្នាក់ ដែលគាត់បានធ្វើដំណើរពីផ្ទះរបស់គាត់នៅចក្រភពអង់គ្លេសមកឯទីក្រុងប៉ារីស ដើម្បីទស្សនាសារមន្ទីរ Guimet និងពិព័រណ៍ពិសេសដែលកំពុងបង្ហាញដែលយើងដាក់ប្រធានបទថា The Royal Bronzes of Angkor ។
ឥឡូវនេះ ខ្ញុំសូមចែករំលែករូបភាពលម្អិតផ្សេងទៀតរបស់នាង ដែលរួមមានទាំងវត្ថុបុរាណធំៗដ៏គួរឱ្យចាប់អារម្មណ៍នៃពិព័រណ៍ និងវត្ថុតូចៗទាំងឡាយប្រហែល ២៥០ រូប ដែលមានចំនួន ១២៦ ត្រូវបានខ្ចីមកពីសារមន្ទីរជាតិនៃប្រទេសកម្ពុជា។
ពិព័រណ៍នេះនឹងបន្តបើកបង្ហាញនៅសារមន្ទីរ Guimet រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥។ ដូចនេះ លោកអ្នកនៅមានពេលគ្រប់គ្រាន់ដើម្បីទៅទស្សនាមុនពេលដែលវត្ថុបូរាណទាំងអស់នេះ ត្រូវដឹកទៅដាក់បង្ហាញនៅសហរដ្ឋអាមេរិកនាពេលក្រោយ ចាប់ពីថ្ងៃ ២៥ តុលា ២០២៥ ហើយបន្តរហូតដល់ថ្ងៃទី ១៨ មករា ២០២៦ នៅសារមន្ទីរ Minneapolis Institute of Art នៅរដ្ឋ Minnesota ដែលស្ថិតនៅព្រំដែនជិតប្រទេសកាណាដា។









Comments